Header Ads

Seo Services

ទេពធីតាទាំង៧អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី

កបិលមហាព្រហ្ម ជាអ្នកត្រួតត្រាអស់ពួកទេវតា។ តែបានស្លាប់ដោយសារតែចាញ់ ធម្មបាលកុមារ (រឿងនេះប្រហែលជាអ្នកដឹងមកពីអ្វីហើយ)។ គាត់បានកាត់ក្បាលរបស់គាត់ដើម្បី គោរពទៅនឹងពាក្យសន្យា។អានអត្ថបទអំពី​ អត្ថន័យ​របស់​សិរីសួស្ដី​ទាំង​៣ប្រការ​កបិលមហាព្រហ្មហៅទេពធីតាទាំង៧អង្គមកប្រាប់ថា ឥលូវបិតាត្រូវកាត់សិរិសា ដើម្បីបូជាចំពោះធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី នោះនឹងកើតជាភ្លើងឆេះទាំងរូបធាតុ បើបោះទៅលើអាកាស នឹងនាំឲ្យរាំងភ្លៀង បើចោលក្នុងសមុទ្រ នោះទឹកនឹងរីងស្ងួតហួតអស់។ដូច្នេះសុំឲ្យកូនទាំង៧អង្គ យកពានមកទទួលព្រះសិរិសាបិតា។ ពោលរួចព្រះអង្គក៏កាត់ព្រះសិរិសាហុចទៅឲ្យព្រះនាងទុង្សាទេវីជាកូនច្បង។ ព្រះនាងទុង្សាទេវីក៏បានយកពាន មកទទួលព្រះសិរិសាបិតារួចហែរ ប្រទក្សិណភ្នំសុមេរុ រយៈពេលមួយម៉ោង ទើបយាងទៅប្រតិស្ថានទុកក្នុងភ្នំនោះ នៅក្នុងគុហាគន្ធមាលី នៃភ្នំកៃលេស និងបូជាគ្រឿងទិព្វផ្សេងៗ។ព្រះវិសកម្មទេវបុត្រ ក៏និមិត្តរោងទិព្វធ្វើពីកែវ៧ប្រការ ដាក់ឈ្មោះថា ភគវតីសភាសាលា ឲ្យជាទីប្រជុំនៃទេវតា។ លុះដល់គម្រប់១ឆ្នាំ ជាសង្រ្កាននាងទេពធីតាទាំង៧អង្គ ក៏ឆ្លាស់វេនគ្នាមកអញ្ជើញ ព្រះសិរិសាកបិលមហាព្រហ្ម យាងមកហែរប្រទក្សិណភ្នំព្រះសុមេរុ ជារៀងរាល់ៗឆ្នាំ រួចហើយយាងត្រលប់ ទៅឋានទេវលោកដើម្បីតម្កល់វិញ។បុត្រីកបិលមហាព្រហ្មទាំង៧អង្គ ទាក់ទងទៅនឹង បុណ្យចូលឆ្នាំខ្មែរ គឺ ប្រសិនបើ គេទស្សទាយ មហាសង្ក្រាន្ត ត្រូវថ្ងៃណានោះ បុត្រីអង្គ ដែលនៅក្នុងថ្ងៃនោះ ត្រូវ ឡើងគ្រប់គ្រងប្រជារាស្ត្រ។ឈ្មោះទេពធីតាទាំង៧អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ៖
១. បើសង្ក្រាន្តជាថ្ងៃអាទិត្យ ទេពធីតាព្រះនាម ទុង្សាទេវី មានសៀតផ្កាទទឹម គ្រឿងប្រដាប់បទុមរាគ ភក្សាហារផ្លែអុទុម្ពរ អាវុធស្តាំ កងច័ក្រ ឆ្វេងសង្ខ ជិះពាហនៈគ្រុឌ ប្រកាន់យកពណ៌ ក្រហម។
២. បើថ្ងៃចន្ទ ព្រះនាម គោរាគទេវី មានសៀតផ្កាអង្គាបុស្ស គ្រឿងប្រដាប់មោរា ភក្សាហា ធុញ្ញជាតិ អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងឈើច្រត់ ជិះពាហនៈខ្លា ប្រកាន់យកព៌ណ លឿងទុំ។
៣. បើថ្ងៃអង្គារ ព្រះនាមរាក្យសាទេវី [រា-ក្យៈ-សា ទេវី ] មានសៀតផ្កាឈូក គ្រឿងប្រដាប់មោរា ភក្សាហារលោហិត (ឈាមស្រស់) អាវុធស្តាំត្រីសូល៍ ដៃឆ្វេងកាន់ធ្នូ ជិះពាហនៈ អស្សតរ (សេះ) ប្រកាន់យកពណ៌ ស្វាយ។
៤. បើថ្ងៃពុធ ព្រះនាម មណ្ឌាទេវី មានសៀតផ្កាចំប៉ា គ្រឿងប្រដាប់ពិទូរ្យ ភក្សាហារទឹកដោះសិប្បី (ទឹកដោះស្រស់) អាវុធកាន់ស្តាំម្ជុល ឆ្វេងកាន់ឈើច្រត់ ជិះពាហនៈលា ប្រកាន់យកពណ៌ ស៊ីលាប។
៥. បើថ្ងៃព្រហស្បត្តិ៍ ព្រះនាម កិរិណីទេវី មានសៀតផ្កាមណ្ឌា គ្រឿងប្រដាប់មរកត ភក្សាហារសណ្តែក ល្ង អាវុធស្តាំកាន់កង្វេរ ឆ្វេងកាំភ្លើង ជិះពាហនៈដំរី ប្រកាន់យកពណ៌ បៃតង។
៦. បើថ្ងៃសុក្រ ព្រះនាម កិមិរាទេវី មានសៀតផ្កាចង្កុលណី គ្រឿងប្រដាប់បុស្សរាគម៏ ភក្សាហារចេកណាំវ៉ា អាវុធស្តាំកាន់ព្រះខ័ន ឆ្វេងពិណ ជិះពាហនៈ ក្របី ប្រកាន់យកពណ៌ ខៀវ។
៧. បើថ្ងៃសៅរ៍ ព្រះនាម មហោទរាទេវី សៀតផ្កាត្រកៀត គ្រឿងប្រដាប់នីលវ័តន៍ ភក្សាហារសាច់ទ្រាយ (សាច់ម្រឹគ​ពួក​ឈ្លូស, ពពែ) អាវុធស្តាំកងចក្រ ឆ្វេង ត្រីសូល៍ ពាហនៈក្ងោក ប្រកាន់យកពណ៌ ព្រីងទុំ។យ៉ាងណាមិញ បន្ទាប់បានពីជ្រាបរួចមក ប្រិយមិត្តប្រហែលជាអាចដឹងបានខ្លះហើយ ថាទេវតាឆ្នាំថ្មីនេះ ព្រះនាមអ្វី ដែលនឹងត្រូវមកជំនួសតំណែង ទេវតាឆ្នាំចាស់ គ្រប់គ្រង និងថែរក្សាទឹកដីជាបន្ត។

ទេពធីតាទាំង៧អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី ទេពធីតាទាំង៧អង្គ និងគ្រឿងរណ្តាប់សម្រាប់ទទួលទេវតាឆ្នាំថ្មី Reviewed by Chhou on 3:52 PM Rating: 5

No comments

Recent Posts