Header Ads

Seo Services

បុរសម្នាក់ត្រូវបានគេដាក់រហស្សនាមឲ្យថា «មិត្តប្រុសដែលល្អបំផុតប្រចាំឆ្នាំ២០១៧» (មានវីដេអូ)

ប្រសិនបើយើងនិយាយអំពីស្នេហាក្នុងភាពជាគូស្នេហ៍ មនុស្សគ្រប់គូតែងតែនិយាយថា ពួកគេគ្រាន់តែប្រាថ្នាចង់បាននូវដៃគូម្នាក់ដែលចេះយល់ចិត្ត មានការថ្នាក់ថ្នម មានការព្រួយបារម្មណ៍ និងចេះផ្តល់នូវភាពផ្អែមល្ហែមចំពោះគ្នាទៅវិញទៅមក ដើម្បីឲ្យស្នេហារវាងមនុស្សពីរនាក់រឹតតែមានពន្លឺភ្លឺត្រចះត្រចង់។

ជាក់ស្តែងដូចជាគូស្នេហ៍មួយគូនេះអីចឹង James ដែលត្រូវជាមិត្តប្រុសរបស់ Michelle បានបង្ហាញនូវទំហំចិត្តស្រលាញ់ដែលលោកបានចំពោះនាង បង្ហាញនូវការព្រួយបារម្មណ៍ និងបង្ហាញនូវការមើលថែចំពោះនាងយ៉ាងផ្អែមល្ហែមពោរពេញទៅដោយក្តីស្រលាញ់ពេញចិត្តចំពោះការមើលថែមួយនេះយ៉ាងខ្លាំង។

James តែងតែធ្វើការបង្ហោះសកម្មភាពរបស់លោកជាមួយមិត្តស្រី ចូលក្នុងបណ្តាញសង្គម ធ្វីតធឺ មានដូចជា ពេលដុះធ្មេញឲ្យនាងមុននឹងចូលគេង ជូតមុខឲ្យ ពេលនាងភ្លេចលាងមុខ និងសកម្មភាពមួយចំនួនទៀតដូចជា ដើរលេងជាមួយគ្នា ញុំាអីជាមួយគ្នា និងថតរូបបែបរ៉ូមែនទិកជាមួយគ្នាជាដើម។

សកម្មភាពផ្អែមល្ហែមដែល James បានធ្វើចំពោះ Michelle ធ្វើឲ្យអ្នកលេងបណ្តាញសង្គមមួយនេះមានការច្រណែនជាមួយនឹងមិត្តស្រីលោកខ្លាំងណាស់ រហូតដល់អ្នកខ្លះ បញ្ចេញមតិិថា «មិត្តស្រីរបស់លោកពិតជាមានសំណាងណាស់ដែលមានរូបលោក» «ខ្ញុំត្រូវការបុរសបែបនេះនៅក្នុងជីវិតរបស់ខ្ញុំ» «អ្នកគឺជាអ្នកថែរក្សាដ៏អស្ចារ្យ»។

នៅពេលដែលពួកគេបានមើលឃើញពីសកម្មភាពដ៏ផ្អែមល្ហែម បូករួមជាមួយនឹងការមើលថែយ៉ាងល្អបំផុតនេះហើយ ពួកគេបានឲ្យរហស្សនាមដល់បុរសនោះថា «មិត្តប្រុសដែលល្អបំផុតប្រចាំឆ្នាំ២០១៧»។

ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ តោះតាមដានទស្សនារូបភាព ក៏ដូចជាវីដេអូទាំងអស់គ្នា៖







បុរសម្នាក់ត្រូវបានគេដាក់រហស្សនាមឲ្យថា «មិត្តប្រុសដែលល្អបំផុតប្រចាំឆ្នាំ២០១៧» (មានវីដេអូ) បុរសម្នាក់ត្រូវបានគេដាក់រហស្សនាមឲ្យថា «មិត្តប្រុសដែលល្អបំផុតប្រចាំឆ្នាំ២០១៧» (មានវីដេអូ) Reviewed by Chhou on 7:36 PM Rating: 5

No comments

Recent Posts