គួរឲ្យសរសើរមែន! ស្រ្តីម្នាក់មានគំនិតច្នៃប្រឌិត នៃសិល្បៈដ៏កម្របានឃើញ ដេរប៉ាក់លើស្លឹកឈើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង!
ជាការពិតណាស់ អ្នកប្រាកដជាធ្លាប់បានឃើញ រួចមកហើយនូវសិល្បៈដេរប៉ាក់លើសាច់ក្រណាត់ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនៅពេលនេះ គឺស្រ្តីម្នាក់បានសាងភាពភ្ញាក់ផ្អើល និងទទួលបានការកោតសរសើរយ៉ាងខ្លាំង ចំពោះគំនិតច្នៃប្រឌិតនឹកស្មានមិនដល់ តាមរយៈការច្នៃស្លឹកឈើយកមកដេរប៉ាក់ បានយ៉ាងស្រស់ស្អាតនិងទាក់ទាញបំផុត។
សិល្បៈដេរប៉ាក់លើស្លឹកឈើដ៏អស្ចារ្យនេះ គឺជាស្នាដៃច្នៃប្រឌិតរបស់ស្រ្តីជនជាតិចិនម្នាក់ ឈ្មោះថា Yang Li ជាអ្នកស្រុករស់នៅក្នុងទីក្រុងTongren ភាគខាងត្បូងខេត្ត Guizhou ប្រទេសចិន។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទម្រាំទទួលបានស្លឹកឈើល្អ អាចយកមកច្នៃដេកប៉ាក់នេះបាន គឺត្រូវចំណាយពេលយូរ និងឆ្លងកាត់ដំណាក់កាលយ៉ាងស្មុគស្មាញបំផុត។
ក្នុងនោះរួមមាន ការរក្សាទុកស្លឹកឈើឲ្យរលួយ បន្ទាប់មកទើបយកវាទៅលាងសម្អាតចេញ ដោយប្រើប្រាស់ច្រាសដុសធ្មេញដុសថ្នមៗ សឹមយកវាទៅដាក់ស្ងោរ ជាមួយនឹងទឹកខ្មេះកំពុងពុះ និងជាបន្តយកវាទៅលាបជាមួយនឹងទឹកថ្នាំពិសេសៗ ដើម្បីជួយឲ្យស្លឹកឈើទន់សាច់ល្អ រឹងមាំមិនងាយរហែក។
អ្នកនិយមលេងអ៊ីនធើណែតនៅចិនជាច្រើន បាននាំគ្នាលើកសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃនៃសិល្បៈច្នៃប្រឌិតដ៏កម្របានឃើញនេះ ហើយពួកគេថែមទាំងបានប្រដូចវា ទៅនឹងពាក្យកាព្យឃ្លោរបស់សុភាសិតចិនថា «ស្លឹកឈើមួយសន្លឹកមានតម្លៃស្មើនឹងមាសរាប់ពាន់ដុំ» ថែមទៀតផង ៕
តើសម្រាប់ប្រិយវិញយល់យ៉ាងណាដែរ?
ទស្សនារូបភាពខាងក្រោម៖
សិល្បៈដេរប៉ាក់លើស្លឹកឈើដ៏អស្ចារ្យនេះ គឺជាស្នាដៃច្នៃប្រឌិតរបស់ស្រ្តីជនជាតិចិនម្នាក់ ឈ្មោះថា Yang Li
ប្រភព : CGTN
សិល្បៈដេរប៉ាក់លើស្លឹកឈើដ៏អស្ចារ្យនេះ គឺជាស្នាដៃច្នៃប្រឌិតរបស់ស្រ្តីជនជាតិចិនម្នាក់ ឈ្មោះថា Yang Li ជាអ្នកស្រុករស់នៅក្នុងទីក្រុងTongren ភាគខាងត្បូងខេត្ត Guizhou ប្រទេសចិន។
បើយោងតាមប្រភពសារព័ត៌មាន បានឲ្យដឹងថា ទម្រាំទទួលបានស្លឹកឈើល្អ អាចយកមកច្នៃដេកប៉ាក់នេះបាន គឺត្រូវចំណាយពេលយូរ និងឆ្លងកាត់ដំណាក់កាលយ៉ាងស្មុគស្មាញបំផុត។
ក្នុងនោះរួមមាន ការរក្សាទុកស្លឹកឈើឲ្យរលួយ បន្ទាប់មកទើបយកវាទៅលាងសម្អាតចេញ ដោយប្រើប្រាស់ច្រាសដុសធ្មេញដុសថ្នមៗ សឹមយកវាទៅដាក់ស្ងោរ ជាមួយនឹងទឹកខ្មេះកំពុងពុះ និងជាបន្តយកវាទៅលាបជាមួយនឹងទឹកថ្នាំពិសេសៗ ដើម្បីជួយឲ្យស្លឹកឈើទន់សាច់ល្អ រឹងមាំមិនងាយរហែក។
អ្នកនិយមលេងអ៊ីនធើណែតនៅចិនជាច្រើន បាននាំគ្នាលើកសរសើរយ៉ាងខ្លាំង ចំពោះស្នាដៃនៃសិល្បៈច្នៃប្រឌិតដ៏កម្របានឃើញនេះ ហើយពួកគេថែមទាំងបានប្រដូចវា ទៅនឹងពាក្យកាព្យឃ្លោរបស់សុភាសិតចិនថា «ស្លឹកឈើមួយសន្លឹកមានតម្លៃស្មើនឹងមាសរាប់ពាន់ដុំ» ថែមទៀតផង ៕
តើសម្រាប់ប្រិយវិញយល់យ៉ាងណាដែរ?
ទស្សនារូបភាពខាងក្រោម៖
សិល្បៈដេរប៉ាក់លើស្លឹកឈើដ៏អស្ចារ្យនេះ គឺជាស្នាដៃច្នៃប្រឌិតរបស់ស្រ្តីជនជាតិចិនម្នាក់ ឈ្មោះថា Yang Li
ប្រភព : CGTN
គួរឲ្យសរសើរមែន! ស្រ្តីម្នាក់មានគំនិតច្នៃប្រឌិត នៃសិល្បៈដ៏កម្របានឃើញ ដេរប៉ាក់លើស្លឹកឈើ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង!
Reviewed by Chhou
on
9:32 PM
Rating:

No comments