ចង់បំភ្លេច Crush ចេញពីជីវិតអ្នកទេ? គួរតែធ្វើបែបនេះ!
ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែចង់បានមនុស្សម្នាក់ដែលខ្លួនពេញចិត្ត មកថ្នាក់ថ្នមគ្រប់ពេល សូម្បីតែ ពេលខ្លះគ្រាន់តែឃើញ គេភ្លាមស្រាប់តែមានអារម្មណ៍ស្រលាញ់ ទាំងដែលមនុស្សម្នាក់នោះ មិនដឹងខ្លួន ឫចាប់អារម្មណ៍នឹងខ្លួនផងនោះ។
ជាពិសេសនោះគឺ នៅក្នុងវ័យសិក្សាតែម្តង អ្នកខ្លះហ៊ានសារភាព ឯអ្នកខ្លះមិនហ៊ានសារភាព តែអ្វីដែលពិបាកនោះគឺ យើងមិនអាចដឹងថា ភាគីម្ខាងទៀតនោះអាចពេញចិត្ត ឬក៏ស្រលាញ់យើងវិញនោះទេ។
ហេតុដូច្នោះហើយ ទើបធ្វើមានអ្នកខូចចិត្តពីរឿងមួយនេះ និងពិបាកក្នុងការសម្រេចចិត្តដើរចេញពីមនុស្ស ដែលប្រាថ្នាជាយូរមកហើយនោះ រហូតមិនដឹងថា មានវិធីអ្វីដើម្បីផ្តាច់ចិត្ត ជាមួយនឹងCrush ។
វិធីខាងក្រោមនេះអាចជួយឲ្យអ្នកបំភ្លេចបាន យ៉ាងងាយ និងឆាប់រហ័សបំផុត៖
១. គិតទៅលើចំនុចមិនល្អដែលគេមាន
ឈប់គិតពីចំនុចល្អៗរបស់គេដូចជា គេជាសិស្សពូកែ មានមន្តស្នេហ៍ ស្រស់ស្អាត ជាមនុស្សចូលចិត្តលេងសើចជាដើម។ ព្រោះថា នៅពេលដែលយើង គិតពីចំនុចល្អៗរបស់គេ នោះធ្វើឲ្យយើងពិបាកក្នុងការបំភ្លេច ដូច្នោះហើយ ត្រូវតែគិតពីចំនុចមិនល្អមួយចំនួនដែលគេធ្លាប់ធ្វើ និងធ្វើដាក់យើង ដូចជា គិតថា គេមិនដែលចាប់អារម្មណ៍ទៅលើយើង មិនដែលខ្វល់ខ្វាយជាដើម។
២.ផ្តាច់ការទាក់ទងជាមួយគ្នាមួយរយៈ
អ្នកអាចធ្វើបានដោយវិធីជាច្រើនដូចជា គឺឈប់និយាយជាមួយគេដោយព្យាយាមកុំជួបគេ ឈប់និយាយអ្វីៗគ្រប់យ៉ាងដែលទាក់ទងជាមួយ Crush និងព្យាយាមផ្ដាច់ទំនាក់ទំនងនៅលើបណ្ដាញសង្គមដូចជា Facebook ផងដែរ ដោយអ្នកមិនត្រូវចូលមើល Facebook គេរាល់ថ្ងៃនោះទេ។ ហើយយូរៗទៅ អ្នកនឹងអាចបំភ្លេចគេបាន បន្តិចម្តងៗ រហូតអាចនឹងភ្លេចមុខគេក៏បាន។
៣.ចាប់ផ្តើមជាថ្មីជាមួយអ្នកនៅជុំវិញខ្លួន
យើងគួរតែគិតថា បើគេស្រលាញ់យើងវិញ គឺគេនឹងទទួលយើងតាំងពីដំបូងម្ល៉េះ ដូច្នោះហើយយើងគួរតែស្រលាញ់ខ្លួនឯងឲ្យបានច្រើន ដូចនេះនៅពេលទំនេរគួរតែរកវិធីអ្វីដើម្បីឲ្យខ្លួនឯងសប្បាយ ជាមួយមិត្តភក្តិ ឫក៏បងប្អូន ដើរកម្សាន្ត ដើម្បីបំបាត់ទុក្ខកង្វល់ ព្រោះថានៅពេលដែលយើងនៅម្នាក់ឯង ខណៈពេលដែលកំពុងតែខូចចិត្ត នោះធ្វើឲ្យយើងពិបាកជាងមុនទៅទៀត។
៤.ផ្លាស់ប្តូរខ្លួនឯងឲ្យល្អជាងមុន
ប្រើពេលវេលាអង្គុយខូចចិត្ត យកមកកែប្រែខ្លួនឯងជាថ្មី ធ្វើខ្លួនឲ្យល្អជាងមុន។ ក៏ប៉ុន្តែយើងមិនបាច់គិត ថាគួរតែកែប្រែខ្លូនយើងទាំងអស់ទៅជាមនុស្សផ្សេង ដើម្បីមនុស្សម្នាក់នោះទេ គឺគ្រាន់តែធ្វើខ្លួនឲ្យប្រសើរជាងមុន បែបនេះនឹងជួយឱ្យអ្នកមានអារម្មណ៍ថាខ្លួនឯងជាមនុស្សថ្មី ជួនកាលអាចឲ្យអ្នករកបានមនុស្សថ្មីដេលល្អជាងមុនផងក៏ថាបាន។
៥.រកសង្សារមួយយ៉ាងឆាប់បំផុត
ដំណាក់កាលនេះហើយ យើងគួរតែលុបបំបាត់នូវពាក្យថាឯកា របស់យើង ព្រោះថាពេលវេលាមិនអាចរង់ចាំយើងបានឡើយ ដូច្នោះហើយយើងគួរតែរកអ្នកសង្សារដ៏ល្អម្នាក់ ហើយការដែលអ្នកមានសង្សារ អ្នកនឹង អាចបំភ្លេច Crush បានយ៉ាងឆាប់រហ័ស ព្រោះអ្នករវល់តែផ្អែមល្ហែមជាមួយនឹង សង្សាររបស់អ្នក។
៦.កុំចង់ជួបគេ ឫចង់ដឹងថាគេកំពុងតែធ្វើអ្វី
ជាការពិតណាស់ នៅពេលដែលយើងដាក់ចិត្តស្រលាញ់នរណាម្នាក់ហើយ សូម្បីតែក្រោកពីគេង ក៏នឹកឃើញចង់ជួបគេទៅហើយ។ ដូច្នោះ បើចង់បំភ្លេចគេយើងគួរតែបំភ្លេចចោលនូវអនុស្សាវរីយ៍ នៅពេលដែលជួបគេគួរតែគេចមុខ ឫក៏ធ្វើជាមិនដឹងខ្លួន ឈប់ខ្វល់ខ្វាយសួរនាំអ្វី។ ជាពិសេស កុំព្យាយាមទៅកន្លែងណា ដែលមានវត្តមានគេ ដូចជា កន្លែងដែលគេចូលចិត្តទៅ ឬក៏កន្លែង ដែលអ្នកធ្លាប់មាន អនុស្សាវរីយ៍ ជាមួយគ្នា។
៧.រកអ្វី ធ្វើឲ្យមើលទៅខ្លួនឯងឡូយ ដើម្បីឲ្យអ្នកផ្សេងចាប់អារម្មណ៍៖
ភាគច្រើននៅលើមនុស្សប្រុសតែម្តង គឺគេតែងតែមានCrush ច្រើនជាងស្រីៗព្រោះថាស្រីៗមិនងាយប្រាប់ឬក៏សារភាពនោះទេ ដូច្នោះប្រុសៗនៅពេលដែលនារីម្នាក់នោះមិនស្រលាញ់ ដែលយើងធ្លាប់ Crush នោះ គួរតែធ្វើរឿងម្យ៉ាងដែលអ្នកគិតថា នឹងលេចធ្លោ គេចាប់អារម្មណ៍ច្រើន។ដូច្នោះហើយនេះជាឱកាសក្នុងការទាក់ចិត្តស្រីផ្សេង ពេលខ្លះអាចឲ្យធ្វើឲ្យមនុស្សស្រីម្នាក់នោះ មកចាប់អារម្មណ៍យើងវិញក៏ថាបាន។
៨. គួរតែរកអ្វីធ្វើនៅពេលនៅម្នាក់ឯង
ការដែលនៅម្នាក់ឯងអាចធ្វើឲ្យយើងគិតពីនេះពីនោះ ជាពិសេសរឿងដែលកំពុងតែកើតឡើងតែម្តង គឺមានតែពេលយប់ដែលយើងនៅម្នាក់ឯង ខួរក្បាលក៏ចាប់ផ្តើមគិត បណ្តាលឲ្យយើងគេងមិនលក់។ ដូច្នោះហើយគួររកវិធីអ្វី ដើម្បីឲ្យឆាប់បានគេងលក់ គឺមានតែធ្វើលំហាត់ប្រាណនៅពេលថ្ងៃ លុះយប់ឡើងអ្នកនឹងមានអារម្មណ៍ថាអស់កម្លាំង និងគេងយ៉ាងស្រួល។ ជាការពិត ការនៅម្នាក់ឯង ប្រាកដជាធ្វើឲ្យ អ្នកមានអារម្មណ៍នឹក ឬចង់ជួបCrush ជាក់ជាមិនខាន ហើយប្រសិនបើអ្នក នៅតែព្យាយាមនៅម្នាក់ឯងបែបនេះជារឿយៗ អ្នកនឹងមិនអាចបំភ្លេចគេបានជារៀងរហូត។
៩.គួរតែជឿជាក់ទៅលើខ្លួនឯង
នៅពេលដែលអ្នកធ្វើអ្វីមួយ អ្នកគួរតែមានភាពជឿជាក់នៅលើខ្លួនឯងទើបអាចសម្រេចទៅរកភាពជោគជ័យ នៅក្នុងនេះយើងគួរតែជឿលើខ្លូនឯងថានឹងអាចធ្វើវាបាន ដូចជាយើងគួរតែផ្តល់កម្លាំងចិត្តទៅខ្លួនឯង ផ្តល់នូវដំបូន្មានល្អៗសម្រាប់ខ្លួនឯង ព្រោះថាគ្មានអ្នកណាក្រៅពីខ្លួនយើងនោះទេ។ បន្ថែមពីនេះ យើងគួរតែលើកទឹកចិត្តខ្លូនឯង នៅពេលយើងបំភ្លេចគេបាន តាមរយៈឲ្យការកាដូទៅឲ្យខ្លួនឯងជាដើម។
១០) បន្ថែមចំណេះដឹង ឬការងារ
នៅពេលអ្នក មានការរវល់ នឹងការងារ ឬការសិក្សា នោះអារម្មណ៍អ្នក នឹងនៅតែ ស្ថិតក្នុងការងារអស់ទាំងនេះ ដោយគ្មានពេលគិត និងនឹកឃើញ អ្នកដែលស្រលាញ់នោះទេ។ ដូច្នេះវិធីដែលល្អ អ្នកគួរតែ យកពេលសិក្ស នូវមុខជំនាញអ្វីបន្ថែម ដែលខ្លួនមិនទាន់ចេះ ឬព្យាយាមធ្វើឲ្យខ្លួនឯង រវល់ ព្រោះថា យូរទៅៗ អ្នកនឹង អាចបំភ្លេចគេបានដោយងាយ។
ទាំងនេះ ជាវិធី ដែលជួយ ឲ្យអ្នកអាចបំភ្លេច Crush បានដោយមិនឈឺចាប់ និងមិនលំបាក គ្រាន់តែអ្នកអនុវត្ត នូវវិធីសាមញ្ញៗ៕
ប្រភព៖ wikihow & youqueen

Reviewed by Chhou
on
7:51 PM
Rating:

No comments