Header Ads

Seo Services

វីដេអូសុំរៀបការរបស់បុរសសង្ហាជនជាតិម៉ាឡេស៊ី កំពុងញាំញីបេះដូងស្រីៗ ឲ្យឈឺចាប់រកពាក្យថ្លែងពុំរួច (មានវីដេអូ)

វីដេអូសុំរៀបការរបស់គូស្នេហ៍មួយគូ កំពុងទទួលបានប្រជាប្រិយភាពខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ី ដោយសារតែវីដេអូនោះ គឺជាការសុំរៀបការរវាងបុរស២នាក់។
ថ្មីៗនេះ លោក Ivan Seng អាយុ ២៨ឆ្នាំ និងលោក Winson Khor អាយុ ២៦ឆ្នាំ បានចែករំលែកវីដេអូមួយចូលទៅបណ្តាញសង្គម ដែលបង្ហាញពីសកម្មភាពសុំរៀបការកាលពីថ្ងៃទី ០៣ វិច្ឆិកា ២០១៧កន្លងទៅ ។ វីដេអូនេះ ក៏ទទួលបានការចាប់អារម្មណ៍បែបវិជ្ជមានជាច្រើនផងដែរ។


បើនិយាយពីរូបសម្រស់វិញ ពួកគេទាំង២ ពិតជាស្រស់ស្អាត និងសង្ហាដូចគ្នាតែម្តង។ ពួកគេទាំងពីរមានស្រុកកំណើតនៅក្នុងទីក្រុង Tawau ដូចគ្នា ហើយពួកគេបានស្រឡាញ់គ្នាអស់រយៈពេលជាង៣ឆ្នាំកន្លងមកហើយ។
រហូតមកដល់ពេលថ្មីៗនេះ ទើបលោក Ivan សម្រេចចិត្តថា នឹងសុំ Winson រៀបការនៅឯទីក្រុងកូឡាឡាំពួរ។ គម្រោងសុំរៀបការនេះ ត្រូវបានរៀបចំដោយលោក Ivan និងមិត្តភក្តិផ្សេងៗទៀត អស់រយៈពេលមួយខែឯណោះ និងដោយសម្ងាត់បំផុត គឺនៅពេលដែល Winson ត្រូវទៅធ្វើការនៅឯទីក្រុងផ្សេង។




នៅក្នុងវីដេអូរយៈពេលជិត៩នាទីនោះ គេបានឃើញ Winson ភ្ញាក់ផ្អើល និងរំភើបចិត្តយ៉ាងខ្លាំង ចំពោះSlideដែលគេចាក់បញ្ចាំងនៅក្នុងកម្មវិធីនោះ។ ចុងក្រោយ Ivan ក៏បានបង្ហាញខ្លួនជាមួយបាច់ផ្កាដ៏ធំ រហូតធ្វើឲ្យទឹកភ្នែករបស់ Winson ស្រក់ចុះតែម្តង។ មិនបង្អង់យូរ Ivan ក៏បានលុតជង្គង់ចុះ ដើម្បីសុំ Winson រៀបការ ហើយគេក៏បានយល់ព្រម និងហុចដៃឲ្យ Ivan បំពាក់ចិញ្ចៀនផងដែរ។
គួរបញ្ជាក់ដែរថា គូស្នេហ៍មួយគូនេះបានសហការបើកហាងតែគុជដ៏ល្បីឈ្មោះមួយ នៅក្នុងទីក្រុង Tawau។ ដំបូងឡើយ ពួកគេក៏មានការព្រួយបារម្ភចំពោះចំណងស្នេហាភេទដូចគ្នានេះដែរ ដូច្នេះហើយទើបពួកគេត្រូវស្រឡាញ់គ្នាដោយលាក់បាំង ប៉ុន្តែក្រោយមកពួកគេក៏សម្រេចចិត្តស្រឡាញ់គ្នាដោយបើកចំហរតែម្តង។





លោក Ivan ដែលធ្លាប់បានរៀបការ និងលែងលះម្តងរួចមកហើយនោះ បាននិយាយថា៖
«បន្ទាប់ពីខ្ញុំបានជួបជាមួយ Winson ជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ហើយខ្ញុំក៏បានក្លាយជាបុរសដ៏ល្អម្នាក់ផងដែរ»៕

ចង់ដឹងថា វីដេអូសុំរៀបការរបស់បុរសសង្ហាទាំងពីរនាក់នេះ ពិតជាផ្អែមល្ហែមយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖








វីដេអូសុំរៀបការរបស់បុរសសង្ហាជនជាតិម៉ាឡេស៊ី កំពុងញាំញីបេះដូងស្រីៗ ឲ្យឈឺចាប់រកពាក្យថ្លែងពុំរួច (មានវីដេអូ) វីដេអូសុំរៀបការរបស់បុរសសង្ហាជនជាតិម៉ាឡេស៊ី កំពុងញាំញីបេះដូងស្រីៗ ឲ្យឈឺចាប់រកពាក្យថ្លែងពុំរួច (មានវីដេអូ) Reviewed by Chhou on 10:14 AM Rating: 5

No comments

Recent Posts