Header Ads

Seo Services

អាយុគ្រាន់តែជាតួលេខ! ៧០ឆ្នាំហើយ នៅដើរតែងធ្វើតួប្លែកៗ មានអី មិនត្រឹមតែសប្បាយទេ ថែមទាំងមានហ្វេនក្នុងហ្វេសប៊ុករាប់ពាន់នាក់ទៀត!

ថ្វីត្បិតតែមានអាយុ ៧០ឆ្នាំហើយក៏ដោយ ក៏អ្នកស្រី Shirley Chua មកពីប្រទេសសិង្ហបុរី នៅតែតែងខ្លួនប្លែកៗ បែបត្លុកក្នុងគំនូរជីវចលដែរ។

អ្នកស្រី Chua បានក្លាយជាអ្នកចូលចិត្ត តែងខ្លួនតាមតួអង្គក្នុងគំនូរជីវចលនេះ ក៏ដោយសារតែ កូនប្រុសរបស់អ្នកស្រី ឈ្មោះថា Skyy ចូលចិត្តតែងខ្លួនប្លែកៗ នៅពេលដែលគេកំពុងរៀនថ្នាក់អនុវិទ្យាល័យ។

អ្នកស្រីបានឃើញឈុតរបស់កូនប្រុសហើយ ក៏បានទៅចូលរួមក្នុងកម្មវិធីជាច្រើនជាមួយគេតែម្តង។ ចាប់តាំងពីពេលនោះមក អ្នកស្រីបានដឹងខ្លួនថា អ្នកស្រីពិតជាចូលចិត្តធ្វើរឿងបែបនេះខ្លាំងមែនទែន។


កាលពីឆ្នាំ២០១១ កន្លងទៅ នៅពេលដែលអ្នកស្រីប្រាប់កូនប្រុសថា អ្នកស្រីចង់តែងខ្លួនបែបនេះនោះ កូនប្រុសរបស់អ្នកស្រីបានប្រាប់ថា “នេះគឺជាសកម្មភាពរបស់ក្មេងៗតែប៉ុណ្ណោះ” ។ ប៉ុន្តែក្រោយមក គេក៏បានយល់ព្រម ហើយថែមទាំងជួយរកតួអង្គ ដែលសាកសមនឹងអាយុ របស់អ្នកស្រីថែមទៀតផង។

ពិភពរបស់អ្នកស្រី Chua ក៏បានផ្លាស់ប្តូរតាំងពីពេលនោះមក។ អ្នកស្រីបានក្លាយទៅជាតួអង្គ Red Queen ក្នុងរឿង Alice in Wonderland តួអង្គ Rita Repulsa ក្នុងរឿង Power Rangers តួអង្គ Supergirl និងតួអង្គផ្សេងៗជាច្រើនទៀត។

លើសពីនេះ កូនប្រុសរបស់អ្នកស្រី ក៏បានជួយបង្កើតទំព័រហ្វេសប៊ុកមួយ សម្រាប់អ្នកស្រី ដែលមកដល់ពេលនេះ មានអ្នកចុចតាមដាន រហូតដល់ទៅជាង ៦,០០០អ្នកឯណោះ។


អ្នកស្រី Chua បានប្រាប់ទៅកាន់សារព័ត៌មាន The Good Guyde ថា៖

“កាលខ្ញុំនៅក្មេង ខ្ញុំបានឆ្លងកាត់ការងារច្រើនណាស់។ សូម្បីតែឡានស្ទូច ក៏ខ្ញុំធ្លាប់បើកដែរ។ នៅពេលដែលខ្ញុំធ្វើការនៅរោងម៉ាស៊ីនកិនដែក ខ្ញុំអាចស្ទូចឡានពីជាន់ទី៥មក បានថែមទៀតផង។ ”


នៅបទសម្ភាសន៍ជាមួយសារព័ត៌មាន Vulcan Post អ្នកស្រីបាននិយាយថា៖

“នៅពេលដែលខ្ញុំ ចូលរួមក្នុងកម្មវិធីបែបនេះលើកដំបូង មានអ្នកចូលរួមចាស់ៗជាច្រើន ដែលចង់បោះបង់វាចោល ប៉ុន្តែនៅពេលដែលពួកគេឃើញអ្នកមីងម្នាក់នេះហើយ ខ្ញុំគិតថា ពួកគេមានអារម្មណ៍ជឿជាក់ចំពោះខ្លួនឯងជាងមុន” ។


អ្នកស្រី Chua ពិតជារីករាយចំពោះជីវិតរបស់ខ្លួនឯង នាពេលបច្ចុប្បន្ននេះណាស់។ អ្នកស្រីបាននិយាយជាចុងក្រោយថា៖

“កុំព្យាយាមបារម្ភ និងគិតរឿងរបស់អ្នក ជាមួយបញ្ហារបស់អ្នកដទៃពេក។ កុំគិតច្រើន មុនពេលចូលគេង។ បើធ្វើបែបនេះបាន អ្នកនឹងមានអារម្មណ៍ថា សប្បាយជាងមុន៕”
សូមទស្សនារូបភាពរបស់អ្នកស្រី Chua នៅខាងក្រោមនេះ៖











អាយុគ្រាន់តែជាតួលេខ! ៧០ឆ្នាំហើយ នៅដើរតែងធ្វើតួប្លែកៗ មានអី មិនត្រឹមតែសប្បាយទេ ថែមទាំងមានហ្វេនក្នុងហ្វេសប៊ុករាប់ពាន់នាក់ទៀត! អាយុគ្រាន់តែជាតួលេខ! ៧០ឆ្នាំហើយ នៅដើរតែងធ្វើតួប្លែកៗ មានអី មិនត្រឹមតែសប្បាយទេ ថែមទាំងមានហ្វេនក្នុងហ្វេសប៊ុករាប់ពាន់នាក់ទៀត! Reviewed by Chhou on 9:01 PM Rating: 5

1 comment

  1. New gambling licenses - DMB
    “We 순천 출장마사지 have all the important 과천 출장마사지 details that 태백 출장샵 the United States will need to make better and secure 진주 출장마사지 online gambling options.”. New Aug 4, 2018 · Uploaded by dsb.com 동해 출장샵

    ReplyDelete

Recent Posts