Header Ads

Seo Services

អ៊ីយ៉ា! សម្រស់អ្នកគ្រូក្បាច់គុនតៃជីរូបនេះ អាចធ្វើឲ្យបេះដូងប្រុសៗ លោតញាប់ហួសពីការស្មាន តែពេលបានដឹងរឿងមួយ នឹងស្រងាកចិត្ត

អ្នកគ្រូក្បាច់គុនតៃជីជនជាតិចិន អាយុ ៣១ឆ្នាំមួយរូប បានទាក់ចិត្តអ្នកលេងបណ្តាញសង្គមជាច្រើន ដោយសារតែរូបរាងដ៏ស្រឡូន និងរបៀបនៃការតុបតែងខ្លួនដ៏ទាន់សម័យ។

កញ្ញា Ye Yongxiang គឺជាអ្នកគ្រងតំណែងជំនាន់ទី៦ នៃក្បាច់គុណតៃជីក្បាច់ Yang។ កញ្ញាកម្ពស់ ១.៥៨ម៉ែត្រ រូបនេះត្រូវបានគេដាក់ឈ្មោះឲ្យថាជា “អ្នកលេងក្បាច់តៃជីដែលទាក់ទាញបំផុតប្រចាំប្រទេសចិន”។\


កញ្ញា បានចាប់កំណើតនៅក្នុងទីក្រុងសៀងហៃ និងបានចាប់ផ្តើមរៀនជំនាញប្រដាល់ក្បាច់តៃជី ជាមួយម្តាយរបស់នាង តាំងពីអាយុ៣ឆ្នាំមកម្ល៉េះ។

នៅក្នុងឆ្នាំ ២០០៤ កញ្ញា Ye បានចូលរៀនកីឡានៅឯសាលា Shanghai Sports Academy ហើយ៤ឆ្នាំក្រោយមក នាងក៏បានចាប់ផ្តើមធ្វើជាគ្រូបង្រៀន តៃជី តែម្តង។


ប៉ុន្តែកញ្ញា Ye មិនមែនជាគ្រូបង្រៀនក្បាច់តៃជីដែលសាមញ្ញានោះទេ ព្រោះកន្លងមកកញ្ញាបានឈ្នះមេដាយមាសចំនួន៣គ្រឿង នៅក្នុងកម្មវិធីមហោស្រពក្បាច់គុណអន្តរជាតិហុងកុងឆ្នាំ ២០១៤ ទៅលើផ្នែក គុនប្រដាល់តៃជី គុនកាំបិតតៃជី និងគុនដាវតៃជី។

ថ្មីៗនេះ កញ្ញាក៏បានពាំនាំជីវិតជាអ្នកហាត់គុនតៃជីរបស់នាង ទៅបង្ហាញនៅក្នុងបណ្តាញសង្គមរបស់ប្រទេសចិន តាមរយៈគណនី Weibo ដែលមានអ្នកតាមដានដល់ទៅជាង ១១៦០០០នាក់ឯណោះ ហើយគេតែងតែឃើញកញ្ញាបង្ហោះរូបកាន់ដាវ ដំបងដែក និងកាំបិតជាញឹកញ៉ាប់។


បន្ទាប់ពីបានបញ្ចប់ការសិក្សាផ្នែកមនុស្សសាស្ត្រ នៅឯសាកលវិទ្យាល័យ Queen Mary នាទីក្រុងឡុងដ៍រួចមក កញ្ញាក៏មានគម្រោងទៅរស់នៅប្រទេសអង់គ្លេស ដើម្បីរៀបការជាមួយគូដណ្តឹងជនជាតិអង់គ្លេសរបស់នាង នៅក្នុងឆ្នាំ ២០១៨នេះផងដែរ។


កញ្ញាផ្ទាល់ បាននិយាយថា កញ្ញានឹងចាប់ផ្តើមបង្រៀនក្បាច់គុណតៃជីតាមប្រព័ន្ធអនឡាញ និងលះបង់ខ្លួនឯង ដើម្បីផ្សព្វផ្សាយក្បាច់គុណតៃជីនេះ ទៅកាន់មនុស្សជាច្រើនជុំវិញពិភពលោក៕

សូមទស្សនារូបភាពបន្ថែមទៀតរបស់កញ្ញា Yi នៅខាងក្រោម៖









អ៊ីយ៉ា! សម្រស់អ្នកគ្រូក្បាច់គុនតៃជីរូបនេះ អាចធ្វើឲ្យបេះដូងប្រុសៗ លោតញាប់ហួសពីការស្មាន តែពេលបានដឹងរឿងមួយ នឹងស្រងាកចិត្ត អ៊ីយ៉ា! សម្រស់អ្នកគ្រូក្បាច់គុនតៃជីរូបនេះ អាចធ្វើឲ្យបេះដូងប្រុសៗ លោតញាប់ហួសពីការស្មាន តែពេលបានដឹងរឿងមួយ នឹងស្រងាកចិត្ត Reviewed by Chhou on 9:17 PM Rating: 5

No comments

Recent Posts